ចៅស្រី​អតីត​ចៅហ្វាយ​ក្រុងភ្នំពេញ​ ​ចូល​សិល្បៈ​សម្រេច​គោលដៅ​ដល់​ម្លឹ​ង​!

11 កក្កដា 2018 ម៉ោង 14:46

រាជធានី​ភ្នំពេញ ៖ កញ្ញា ​កែវ ធីតា​ តារាចម្រៀង​វ័យក្មេង​មានឱកាស​ចូល​បម្រើ​សិល្បៈ​រហូត​​​ក្លាយជា​តារាចម្រៀង​ដែល​ទទួលស្គាល់​ពី​ទស្សនិកជន ​និង​បណ្តា​អ្នកដឹកនាំ​កម្មវិធី​កម្សាន្ត​តាម​កញ្ចក់​ទូរទស្សន៍​មួយ​ចំនួន​។​ តាម​ពិត​នាង​ជា​ចៅស្រី​បង្កើត​អតីត​ចៅ​ហ្វា​ង​ក្រុង​ភ្នំពេញ​ជំនាន់​រដ្ឋ​កម្ពុជា​។

កញ្ញា កែវ ធីតា ​បាន​ប្រើ​ឱកាស​ជា​យុវវ័យ​របស់​នាង​ចូល​មក​កាន់​សិល្បៈ​តាំងពី​វ័យ​១៣​ឆ្នាំ​មក ​ដោយ​បាន​ចេញ​ច្រៀង​តាម​រោងការ​ជាមួយ​លោកឪពុក​ បងស្រី​ម្នាក់​ទៀត​ដែល​ជា​តារាចម្រៀង​ដែរ​ គឺ​កញ្ញា​ខេ​លី​។​ ធីតា ​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៨ ​ដោយសារ​តែ​កត្តា​​ជីវភាព​នាង​មិន​អាច​ឈរ​មើល​បាន​។​ បើ​ទោះជា​ឈប់​រៀន​សាលា​រដ្ឋ ​ប៉ុន្តែ​ត្រូវ​បាន​អាណា​ព្យាបាល​ជម្រុញ​ឱ្យ​ចូល​រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន ​រហូត​ចេះ​និយាយ​​ សរសេរ​បាន​យ៉ាង​ស្ទាត់ជំនាញ​។ ​ធីតា​ចេះ​ជំនាញ​ច្រៀង​ខ្លាំង​ជាងគេ​ គឺ​ភាសា​អង់គ្លេស​ឱ្យ​តែ​ឡើង​ឆាក​ គឺ​ច្រៀង​អង់គ្លេស​ ក្រៅពី​នោះ​នាង​ចេះ​ច្រៀង​ភាសា​ចិន​ និង​ថៃ​​ទៀត​ផង។

បើ​តាម​កញ្ញា កែវ​ ធីតា​ បានឱ្យ​ដឹង​ថា ​នាង​ទើបតែ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​១ ​ដោយ​ក្លាយ​ជា​ម្ចាស់​ជើងឯក​លេខ​១​ ​ដោយសារ​តែ​មាន​ល​ទ្ធ​ផល​ល្អ​នាង​ត្រៀម​ចុះ​កុងត្រា​ក្នុង​ផលិតកម្ម​ TMS​ ។ ហើយ​​ការ​សម្រេច​ចុះ​កុងត្រា​នេះ ​ដោយសារ​ខាង​ថ្នាក់លើ​គាត់​មាន​ទីផ្សារ​ឱ្យ​យើង​ដើរ​ច្រើន​ មិន​ទុក​នាង​ចោល​។ ​ក្រោម​ហេតុផល​ល្អ​រាល់ពេល​នាង​ត្រូវការ​ទៅ​​សម្តែង​នៅ​ទីណា​នោះ​ មិនមែន​ខាង​ផលិតកម្ម​ នាង​គ្រាន់តែ​ជូនដំណឹង​នោះ​គេ​ពិត​ជា​ឯកភាព​។

កញ្ញា កែវ ធីតា ​គឺជា​ចៅស្រី​បង្កើត​របស់​លោក​ កែវ ចិន្តា​ អតីត​ចៅហ្វាយ​ក្រុងភ្នំពេញ​​ជំនាន់​​រដ្ឋ​កម្ពុជា ​ដោយ​លោក​ កែវ ចិន្តា​ ជា​អ្នក​និ​ព​ន្ធ​បទ​ចម្រៀង​ «​មាតុភូមិ​ដែល​ខ្ញុំ​ស្រឡាញ់ ឬ​ឱ​ភ្នំពេញ​អើយ»។ ហើយ​​ប​ច្ចុប្ប​ន្ន ​អតីត​ចៅហ្វាយ​ក្រុង​រូប​នេះ​បន្សល់​ចៅស្រី​២​​នាក់ ​ដែល​ជា​តារាចម្រៀង​កំពុង​លេចធ្លោ​លើ​សិល្បៈ​ គឺ​កញ្ញា​ខេ​លី​ និង​កែវ ធីតា​។

ប្រភពពី៖ កោះសន្តិភាព

មតិយោបល