ដឹង​អត់ តារា​​គេ​ច្រឡំ​ថា​ជា​ប្រធានាធិបតី​ក្រូអាត​ នេះ​ជា​អ្នក​ណា?

18 កក្កដា 2018 ម៉ោង 10:33

ថ្មី​ៗ​នេះ​រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​ការ​ច្រឡំ​រូបរាង​គ្នា រវាង​ប្រធានាធិបតី​ក្រូអាត​​ Kolinda Grabar Kitarovic និង​តារា​ម៉ូដែល​មួយ​រួប​កំពុង​តែ​ត្រូវ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។

បន្ទាប់​មាន​ការ​យល់​ច្រឡំ​​ក្នុង​រយៈ​ពេល​ខ្លី​មួយ ទើប​គេ​បាន​ស្វែង​យល់​ថា តារា​ម៉ូដែល​ម្នាក់​នោះ​មាន​ឈ្មោះ​ថា Coco ដែល​មាន​សញ្ជាតិ​អាមេរិក។ អីចឹង​មក​ស្វែង​យល់​ពី​តារា​ម៉ូដែល​ម្នាក់​នេះ​បន្តិច​មើល៍ តើ​នាង​ជា​អ្នក​ណា?

តារា​ម៉ូដែល​រូប​នេះ​មាន​ឈ្មោះ​ពិត​ថា Nicole Natalie Austin អាយុ​ ៣៩​ឆ្នាំ​មាន​ស្រុក​កំណើត​នៅ Tarzana រដ្ឋ​ Carlifornia។ នាង​ជា​តារា​សម្ដែង​រឿង​សម្រាប់​មនុស្ស​ពេញ​វ័យ​ ក៏​ដូច​ជា​អ្នក​រាំ​និង​ជា​តារា​ម៉ូដែល​ផង​ដែរ។ អ្វី​ដែល​គួរ​កត់​សម្គាល់​បំផុត​នោះ​គឺ​ នាង​គឺ​ជា​ភរិយា​របស់​តារា​ចម្រៀង​ហ៊ីបហប​ល្បី​មួយ​រូប​គឺ លោក Ice I ឈ្មោះ​ពេញ​គឺ Tracy “Ice-I” Marrow។ អ្នក​ទាំង​ពីរ​បាន​រៀប​ការ​កាល​ពី​ខែ​មករា ឆ្នាំ ២០០២ និង​ជប់​លៀង​កម្មវិធី​រៀប​ការ​ម្ដង​ទៀត​នៅ ថ្ងៃ​ទី​៤ ខែ​មិថុនា​ឆ្នាំ ២០១១។ ពួក​គេ​ក៏​មាន​កូន​ស្រី​មួយ​រូប​ជាមួយ​គ្នា​ ជា​ចំណង​ដៃ​គ្រួសារ​ផង​ដែរ។

សព្វ​ថ្ងៃ​នេះ​នាង​ នៅ​តែ​បន្ត​អាជីព​ជា​តារា​ម៉ូដែល ហើយ​ក៏​ជា​គ្រូ​ហ្វឹកហាត់​ផ្នែក​កីឡា​កាយ​សម្ព័ន្ធ​ផង​ដែរ។ គូស​បញ្ជាក់​ដែរ​ថា​រូប​ភាព​ដែល​គេ​បាន​ច្រឡំ​និង​ប្រធានាធិបតី​ក្រូអាត​នោះ គឺ​តាំង​ពី​ឆ្នាំ​២០០៩​​មក​ម្ល៉េះ ពេល​ Coco ទៅ​លើ​ឆ្នេរ​សមុទ្រ​ Miami ជាមួយ​ស្វាមី៕

 

 

ប្រភពពី lookingtoday.com

មតិយោបល