កសិករថៃម្នាក់ ទិញយន្តហោះ BOEING 747 តាំងកណ្តាលស្រែ ទុកឲ្យអ្នកស្រុកមើលលេង

11 កក្កដា 2018 ម៉ោង 13:58

បរទេស៖ នៅពេលយន្តហោះប៊ូអ៊ីង 747 ដ៏ធំមួយបានបង្ហាញខ្លួន នៅពេលយប់នៅក្នុងវាលភក់មួយ នៅក្នុងប្រទេសថៃ នៅដើមខែនេះ បានធ្វើឲ្យអ្នកស្រុកនៅទីនោះ ឆ្ងល់គ្រប់គ្នា ។  

យោងតាមសារព័ត៌មាន Daily Mail បានចេញផ្សាយថា នៅពេលមើលឃើញជាលើកដំបូង យន្តហោះ Queen of the Skiesមួយគ្រឿងនេះ ហាក់ដូចជាបានចុះចតនៅ លើវាលស្មៅដាច់ស្រយាល នៅឆៃណាត់ នៅភាគខាងជើងនៃប្រទេស។

អ្នកភូមិបាននាំគ្នា ទៅថតរូបយន្តហោះ ដ៏ធំមួយគ្រឿងដែល មានយានពណ៌ស្វាយ និងពណ៌មាសស្រដៀង នឹងសម្លៀកបំពាក់អ្នកបម្រើ នៅលើយន្តហោះរបស់អាកាសចរណ៍ Thai Airways ។ អ្នកស្រុកម្នាក់ បាននិយាយថា ខ្ញុំមិនដែលបានឃើញ យន្តហោះធំបែបនេះទេ ។ ខ្ញុំមិនអាចជឿទាល់តែសោះ ។

ប៉ុន្តែក្រោយមក ម្ចាស់ដីលោក Somchai Phukieow បានបង្ហាញថា លោកបានទិញយន្តហោះ ដែលគេមិនប្រើប្រាស់នេះ នៅក្នុងការដេញថ្លៃក្នុងស្រុកមួយ ។

លោក Somchai បាននិយាយថា គាត់បានដឹកយន្តហោះ ដឹកដោយឡានធុនធំ និងត្រូវបានលើកឡើង ដោយរថយន្តស្ទួច ហើយបានទម្លាក់ទៅលើប្លុកបេតុង ដើម្បីការពារវាពីការ លិចចូលក្នុងដីសើម ។

គាត់បាននិយាយថា "ខ្ញុំបានទិញយន្តហោះ នៅឯការដេញថ្លៃមួយ។ ម៉ាស៊ីននិងគ្រឿងកុំព្យូទ័រ ទាំងអស់ត្រូវបាន គេយកចេញរួចហើយ ។ លោកថា «ខ្ញុំចង់ធ្វើឱ្យមានការទាក់ទាញ តូចមួយនៅទីនេះ ដោយមានម៉ូតូឆ្លងកាត់ និងមានអ្នកមើលបាល់ទាត់ ដូច្នេះគេអាចមើលនៅក្នុង យន្ដហោះហើយមើល កីឡាពីខាងក្នុងផងដែរ ។

លោក Somchai បានអនុញ្ញាតឱ្យភ្ញៀវទេសចរ ថតរូបយន្ដហោះពីចម្ងាយ ប៉ុន្តែបានរារាំងមិនឱ្យនរណាម្នាក់ ចូលទៅខាងក្នុងផងដែរ ៕

ប្រភពពី ដើមអម្ពិល

មតិយោបល