កើតជម្លោះ ពាក្យសំដីគ្នា ព្រួតគ្នាវាយ បុរសម្នាក់បែកក្បាល

ថ្ងៃនេះ ម៉ោង 09:30

កណ្តាល: ជនសង្ស័យ២នាក់ បានបង្កអំពើហិង្សា ដោយប្រើខ្សែក្រវាត់ វាយទៅលើជនរងគ្រោះ បណ្តាល អោយបែកក្បាល កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣៩នាទី នៅចំណុចភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល។

នគរបាលបានអោយដឹងថា ជនរងគ្រោះឈ្មោះ ឆិល មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនមានស្នាម មុតត្រង់ក្បាលខាងឆ្វេងចំនួន១ កន្លែង។ មានទីលំនៅភូមិលេខ៣ ឃុំ ស្វាយរលំ ស្រុកស្អាង ខេត្ត កណ្តាល ។ ចំណែកជន សង្ស័យ មានឈ្មោះទី១-ឈ្មោះ មុត សំណាង ហៅ ឆាយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរថយន្ដ មានទីលំនៅ ភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ទី២-ឈ្មោះ មុត ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ លេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល គេចខ្លួននគរបាល កំពុងតែស្វែករកឃាត់ខ្លួន ដើម្បីយក មកផ្តន្ទាទោសតាមច្បាប់។

នគរបាលបានបន្តថា ជនសង្ស័យ ទាំងពីរបានជិះម៉ូតូចេញពីផ្ទះឈ្មោះ កែវ ភិរម្យ  ត្រូវជា ឪពុកក្មេករបស់ ឈ្មោះ មុត សំណាង តាមផ្លូវលំ​ ដោយមានសភាពស្រវឹងស្រា ទាំង២នាក់​ ហើយពេលមកដល់កន្លែងកើត​ហេតុបានជួបនឹងជនរងគ្រោះកំពុងធ្វើដំណើរ​ដើរចូលទៅផ្ទះ របស់ខ្លួន​ ហើយ ជនសង្ស័យទាំងពីរនាក់ក៏បានទាក់ ពាក្យសំដីឈ្លោះប្រកែកគ្នា មួយ រំពេចនោះជនសង្ស័យឈ្មោះ មុត​ សំណាង បានហូតខ្សែក្រវ៉ាត់ចេញ ពីចង្កេះខោព្រួតគ្នា វាយទៅលើជនរងគ្រោះបណ្ដាលអោយមានរបួស​ស្នាម​ ហើយភ្លាមនោះ​កំលាំង​សមត្ថកិច្ច នគរបាលស្វាយរលំ​ បានចុះទៅ​ ដល់កន្លែង​ ហើយបាននាំខ្លួន ឈ្មោះ​ មុត​ សំណាង​ ដើម្បីធ្វើការសាកសួរ​ ។

ចំណែកជនរងគ្រោះត្រូវបាន សាច់ញាតិ​ដឹកយកទៅព្យាបាលរបួស ​នៅមន្ទីរពេទ្យ​ក្រុងតាខ្មៅ​។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តតាមនីតិវីធី៕
 

ប្រភពពី ដើមអម្ពិល

 

 

មតិយោបល