មុខសញ្ញា​ចោរប្លន់​ លួច​ ឆក់​ កាច់កម៉ូតូ៩នាក់ ត្រូវសមត្ថកិច្ចខណ្ឌដង្កោ បង្ហាញមុខក្រោយ ពីការបង្ក្រាប បានជាបន្តបន្ទាប់

ថ្ងៃនេះ ម៉ោង 09:51

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានបង្ហាញមុខសញ្ញា ប្លន់​ លួច​ ឆក់​ កាច់កម៉ូតូ​ ចំនួន ៩នាក់​ កាលពីថ្ងៃទី១៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ នៅមុខអធិការដ្ឋានខណ្ឌដង្កោ​រាជធានីភ្នំពេញ ក្រោយពីធ្វើការបង្ក្រាបបានជា បន្តបន្ទាប់ នៅចំណុចក្នុងបុរីពិភពថ្មី (ចំការដូង)ភូមិសំពួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

​ លោកវរៈសេនីយ៍ឯក​ ជឹម​ ស៊ីថា​ អធិការខណ្ឌ​ដង្កោ បានអោយដឹងថា​មុនពេលឈានដល់ ការឃាត់ខ្លួនមុខសញ្ញាទាំង៩នាក់នេះ​ គឺដំបូងជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក សង់ប៊ិច ពណ៌ខ្មៅ បានចូលទៅធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងម៉ាក់ Let’s ពណ៌ស លាយក្រហម  ដែលជនរងគ្រោះបានទុកមុខផ្ទះយកទៅបានសម្រេច ភ្លាមៗលោកបានបញ្ជាកូន ចៅចុះ ទៅមើលតាមកាមេរ៉ាសុវតិ្ថភាព ក៏ឃើញជនសង្ស័យកំពុងជិះម៉ូតូ គេចខ្លួន ខណៈនោះ កម្លាំងលោកក៏ជិះដេញ នឹងធ្វើការស្ទាក់ចាប់បានភ្លាមៗ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរ​បាលរដ្ឋបាលដង្កោ​ ។

លោកបន្តថាក្រោយ​ពីធ្វើការសាកសួជនសង្ស័យ ទាំង២នាក់ បានឆ្លើយសារភាពថា រូបគេ ពិតជាធ្វើសកម្មភាព កាច់កម៉ូតូខាងលើពិតប្រាកដមែន ហើយពួកគេប្រាប់ថា គេមានបក្ខពួក ៨នាក់ទៀត ទើបសមត្ថកិច្ចចុះទៅឆែកឆេរបន្ទប់ជួលនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី៧នាក់ទៀត ចំណែកជនសង្ស័យ ម្នាក់ទៀតបានដឹងខ្លួនមុន រត់គេចខ្លួនបាត់ហើយប្រតិបត្តិការនេះ សមត្ថកិច្ចបានដក ហូតម៉ូតូ២គ្រឿងរួមទាំងសម្ភារៈ សម្រាប់កាច់កនឹងសម្ភារសម្រាប់ ធ្វើសកម្មភាពប្លន់​មួយចំនួន ។

លោកបញ្ជាក់ថា​ បច្ចប្បន្នជនសង្ស័យទាំង៩នាក់​ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការ ដ្ឋាន ​នគរបាលខណ្ឌដង្កោ​ ដើម្បីសាកសួរនឹងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់ សាលាដំបូង រាជ​ធានីភ្នំពេញ ផ្តន្ទាទោសតាមនីតិវិធីច្បាប់​ ៕

ប្រភពពី ដើមអម្ពិល

មតិយោបល