លេងសើចម៉េចបាន! បើហ៊ានបើកឡានបុកចោរ ជាប់គុកឥលូវ (មានវីដេអូ)

12 កញ្ញា 2018 ម៉ោង 10:35

វីដេអូដែលថ្មីៗកន្លងមកនេះ ត្រូវបានគេស៊ែរចែកចាយបន្តគ្នា ពាសពេញបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងបុរសម្នាក់ ។​ ដែលវីដេអូនោះត្រូវបានថតចេញពីកាមេរ៉ារថយន្ត រួចគាត់ក៏យកមកបង្ហោះ ដោយស្តែងអំពីសកម្មភាពចោរឆក់២នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើការឆក់កាបូបស្ត្រីម្នាក់បានសម្រេច។

អ្វីដែលធ្វើអោយមហាជនចាប់អារម្មណ៍នោះ គឺថាម្ចាស់រថយន្តគាត់បានមើលតាមកញ្ចក់ឡានឃើញចោរ២នាក់ឆក់បានសម្រេចរួចជិះមកពីក្រោយរថយន្តគាត់ ដោយគាត់ចង់បើកយកក្បាលរថយន្តខោកម៉ូតូចោរអោយដួលដែរ តែខ្លាចជាប់គុក ក៏គាត់សម្រេចចិត្តមិនជួយវិញ។

ដោយហេតុថា គាត់នឹកឃើញរឿងថ្ងៃមុនមាននារីជនជាតិចិនម្នាក់បើកឡានដេញតាមចោរដែលឆក់ទូរស័ព្ទគាត់ ក៏ជ្រុលទៅបុកចោរធ្វើអោយចោរម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានតុលាការសម្រេចកាត់ទោសនាងដាក់ពន្ធនាគារ។ មូលហេតុនេះហើយទើបលោកសម្រេចចិត្តមិនជួយតាមបុកចោរ២នាក់នោះ។ តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរចំពោះបញ្ហាមួយនេះ?

ប្រភព៖ http://www.topnews4khmer.com/16107

មតិយោបល