ចាប់កោសក់ចោរស្រីបន្លំលួចទូរស័ព្ទដៃនៅផ្សារព្រៃទា​ (មានវីដេអូ)

13 កញ្ញា 2018 ម៉ោង 16:43

កាលពីថ្ងៃមិញនេះ តាមរយៈគណនេយ្យហ្វេសបុកឈ្មោះBoka Bo បានបង្ហោះវីដេអូស្តីពីការចាប់ឃាត់ខ្លួនចោរស្រីម្នាក់ ដែលចូលបន្លំលួចទូរស័ព្ទដៃជាច្រើនគ្រឿង ក្នុងផ្សារព្រៃទា។ បើតាមវីដេអូនោះឃើញថា ការឃាត់ខ្លួនចោរស្រីនោះ ដោយអាជីវករក្នុងផ្សារនោះបានព័ទ្ធចាប់ ហើយឆែកឆេរបាននូវសម្ភារៈដែលចោរនោះលួចបានទៀតផង ប៉ុន្តែមិនបានប្រគល់ឲ្យសមត្ថកិច្ចនោះទេ។ ក្រោយហេតុការណ៍ត្រូវបានមហាជនមួយចំនួនរិះគន់ទៅលើបុរសម្នាក់ដែលព្យាយាមប្រើហិង្សា និងចាប់កោរសក់នារីជាចោរម្នាក់នោះ ដែលមើលទៅហាក់បីដូចជាមិនសូវសមភ្នែកទាល់តែសោះ ដោយមានមតិមួយចំនួនមានការលើកឡើងថា មិនគួរប្រើអំពើហិង្សាបែបនោះទេ គួរតែទុកឲ្យសមត្ថកិច្ចមកធ្វើការឃាត់ខ្លួនវិញ។ទស្សនាវីដេអូខាងក្រោម៖

 

មតិយោបល