ខ្មាន់កាំភ្លើងបាញ់ប្រហារចំកណ្តាលក្រុងភ្នំពេញ ទាំងព្រឹកព្រលឹម

23 កញ្ញា 2018 ម៉ោង 13:41

ខ្មាន់កាំភ្លើងបាញ់ប្រហារចំកណ្តាលក្រុងភ្នំពេញ ទាំងព្រឹកព្រលឹម ផ្តាច់ជីវិតកម្មករផ្សារនាគមាស ក្នុងថ្លុកឈាម

ភ្នំពេញ៖ គួរឱ្យរន្ធត់និងភ័យខ្លាចបំផុត​ ខណៈមានបុរសម្នាក់ជាកម្មករអូសរទេះបានស្លាប់ភ្លាមៗក្នុងថ្លុក​ឈាមយ៉ាងអាណោចអាធ័ម ដោយរងការ​បាញ់ប្រហារដ៏ឃោរឃៅពីក្រុមខ្មាន់កាំភ្លើងកាលពីវេលាម៉ោង​៦ព្រឹកព្រលឹម​ ថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ២៣៤ ខាងជើងផ្សារនាគមាស ជិតផ្លូវ២៣១ (ទល់មុខតូបA5) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីបាញ់សម្លាប់មនុស្សដូចបាញ់ចាបនេះមិន​ ទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ ខណៈ​ សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​៕

មតិយោបល