ស្ថានីយ៍ទូរទស្សន៍អេជីជីញ៉ូធីវី មានការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពរបស់ ឯកឧត្តម ទេស ហ៊ាញ អតីតតំណាងរាស្ត្រមណ្ឌលបាត់ដំបង ដែលបានទទួលមរណភាពថ្មីៗនេះ។

11 តុលា 2018 ម៉ោង 09:34

យើងខ្ញុំជាថ្នាក់ដឹកនាំក្នុងស្ថានីយ៍ទូរទស្សន៍អេជីជីញ៉ូធីវី ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់ដ៍ទៃទៀត មានសេចក្តីសោកសៅយ៉ាងក្រៃលែងដែលបានទទួលដំណឹងថា ឯកឧត្តម ទេស ហ៊ាញ ដែលជាអតីតតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានទទួលមរណភាពកាលពីវេលាម៉ោង ២១:៥០ នាទីយប់ ថ្ងៃអាទិត្យ ១៣រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយជរាពាធ។

យើងខ្ញុំទាំងអស់គ្នាដែលកំពុងបំរើការងារក្នុងស្ថានីយ៍ទូរទស្សន៍អេជីជីញ៉ូធីវី សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះជាមួយក្រុមគ្រួសារ និងសាច់ញាតិជិតឆ្ងាយរបស់​សព​ ហើយសូមជូនពរ ឯកឧត្តម ទេស ហ៊ាញ អោយទៅកាន់សុគត្តិភព។

សូមមើលតារាខាងក្រោមអំពីកម្មវិធីបុស្យលំអិត៖

  

 

 

មតិយោបល