បង្ក្រាបល្បែងស៊ីសងកន្ទុយលេខ

17 តុលា 2018 ម៉ោង 12:43
ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប នារសៀលថ្ងៃទី16តុលា2018 កំលាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យជាមេកន្ទុយលេខចំនួន2នាក់៖

1,ឈ្មោះ អុឹង សាយ (ប្រុស) អាយុ25ឆ្នាំ 2, ឈ្មោះអុឹង ស្រីមុំ (ស្រី) អាយុ33ឆ្នាំ ទាំង2នាក់ ជាបងប្អូនបង្កើត រស់នៅភូមិដំណាក់ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ក្នុងពេលពួកគាត់កំពុងអង្គុយកត់កន្ទុយលេខ នៅចំណុចផ្សារដំណាក់ចង្អើរ ក្រុងកែប។ ក្នុងពេលឃាត់ខ្លួនយើងដកហូតបាន ក្រដាសកត់
លេខជាច្រើនសន្លឹក កាបូបយួរដាក់កន្ទុយលេខ1 កាបូបដាក់លុយ1 ទូរសព្ទដៃដែលមានកត់កន្ទុយលេខរួចហើយទុកបញ្ជូនឲ្យមេនៅភ្នំពេញ1គ្រឿង ប្រាក់ដូល្លា32$ និងប្រាក់ខ្មែរ135,000រៀល។​ ជនសង្ស័យទាំង2រូបនេះយើងកំពុង​រៀបចំសំណុំរឿងបញ្ជូន​ទៅតុលាការខេត្តកំពតចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕
 

 

 

 

 

មតិយោបល