មិនធម្មតា! PSG ត្រៀម លុយ២៧០លានអឺរ៉ូ សម្រាប់ទិញកីឡាករ ប្រេស៊ីលម្នាក់

11 កក្កដា 2018 ម៉ោង 14:14

របាយការណ៍ថ្មីមួយបានបង្ហាញថា ក្រុមម្ចាស់ជើងឯក Ligue 1 Paris Saint-Germain ត្រៀមនឹងចំណាយទឹកប្រាក់ ២៧០លានអឺរ៉ូ សម្រាប់ទិញកីឡាករប្រេស៊ីលម្នាក់ ដែលបាន​បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ២០១៨ នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

យោងតាមសារព័ត៌មាន El Mundo Deportivo បានឲ្យដឹងថា ក្រុម PSG  កំពុងតែ​ពិចារណាទិញ កីឡាករ Philippe Coutinho របស់ក្លិប FC Barcelona ក្នុងគោលបំណងធ្វើឲ្យ Neymar ឱ្យមានភាពរីករាយនៅទីក្រុងប៉ារីស។

Coutinho ដែលជាមិត្តភក្តិជិតស្និទ្ធរបស់ Neymar បានក្លាយជាកីឡាករ​ដែលមានតំលៃថ្លៃបំផុត​នៅក្លឹប Barcelona កាលពីខែមករា ខណៈដែលគាត់បានចូលរួមជាមួយក្លិប Liverpool ក្នុងតម្លៃខ្លួន១៥លានអឺរ៉ូ។

អតីតខ្សែបម្រើក្លឹប Inter Milan ដែលត្រូវបានចុះកិច្ចសន្យារហូតដល់ឆ្នាំ ២០២៣ នៅទឹកដី Camp Nou ត្រូវបានគេជឿថា មានលក្ខខណ្ឌនៃការដោះដូរតម្លៃខ្លួនប្រមាណជា ៤០០ លានអុឺរ៉ូ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ PSG ជឿជាក់ថា ពួកគេប្រហែលជាអាចល្បួងឲ្យក្លឹប Barcelona លក់ Coutinho ជាមួយនឹងការផ្តល់ជូនប្រមាណជា ២៧០លានអ៊ឺរ៉ូ ៕

ប្រភពពី ដើមអម្ពិល

មតិយោបល